ព្រះត្រៃបិដក ភាគ ៧៨
បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ មានឆន្ទៈជាអធិបតី។បេ។ មានវីរិយៈជាអធិបតី។បេ។ មានចិត្តជាអធិបតី។បេ។ មានវីមំសាជាអធិបតី ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។បេ។ ចម្រើននូវសតិប្បដ្ឋាន ជាលោកុត្តរៈ។បេ។ ចម្រើននូវសម្មប្បធាន ជាលោកុត្តរៈ។បេ។ ចម្រើននូវឥទ្ធិបាទ ជាលោកុត្តរៈ។បេ។ ចម្រើននូវឥន្ទ្រិយ ជាលោកុត្តរៈ។បេ។ ចម្រើននូវពលៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវពោជ្ឈង្គៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវសច្ចៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវសមថៈ ជាលោកុត្តរៈ។បេ។ ចម្រើននូវធម៌ ជាលោកុត្តរៈ។បេ។ ចម្រើននូវខន្ធ ជាលោកុត្តរៈ។បេ។ ចម្រើននូវអាយតនៈ ជាលោកុត្តរៈ។បេ។
ID: 637645701196134398
ទៅកាន់ទំព័រ៖