ព្រះត្រៃបិដក ភាគ ៧៨

 [២៧១] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​ធ្វើ​កាមរាគ និង​ព្យាបាទ ឲ្យ​ស្រាលស្តើង ដើម្បី​ដល់​នូវ​ទុតិយភូមិ (សកទាគាមិមគ្គ) បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អញ្ញិ​ន្ទ្រិយ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។បេ។

ចប់ មគ្គ ទី ២។


 [២៧២] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​កាមរាគ និង​ព្យាបាទ​ឲ្យអស់​រលីង ដើម្បី​ដល់​នូវ​តតិយ​ភូមិ (អនាគាមិមគ្គ) បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អញ្ញិ​ន្ទ្រិយ។បេ។
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637645701726290229
ទៅកាន់ទំព័រ៖