ព្រះត្រៃបិដក ភាគ ៧៨

 [២៧៩] ចេតនា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចេតនា សេចក្តី​រិះគិត ការ​តាក់តែង ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌​នោះ​ណា ក្នុង​សម័យ​នោះ នេះ​ចេតនា កើតមាន​ក្នុង​សម័យ​នោះ។
 [២៨០] ចិត្ត កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ដ៏​ផូរផង់ គឺ​ភវ​ង្គ​ចិត្ត ហៅថា​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌​នោះ​ណា ក្នុង​សម័យ​នោះ នេះ​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ។
 [២៨១] វិតក្កៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​រិះគិត តំរិះ ការ​រំពឹង ការ​ជញ្ជឹង ការ​លើក​ចិត្ត​ឡើង គឺ​មិច្ឆាសង្កប្បៈ​ណា ក្នុង​សម័យ​នោះ នេះ​វិតក្កៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637645703177540203
ទៅកាន់ទំព័រ៖