ព្រះត្រៃបិដក ភាគ ៧៨

 [២៨៧] សមា​ធិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ កា​រតំ​កល់​នៅនឹង ការតាំងនៅ​ស៊ប់ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ ភាព​នៃ​ចិត្ត​មិន​ឃ្លេងឃ្លោង សេចក្តី​ស្ងប់​រម្ងាប់ គឺ​សមា​ធិន្ទ្រិយ សមាធិ​ពលៈ មិច្ឆាសមាធិ​ណា​របស់​ចិត្ត ក្នុង​សម័យ​នោះ នេះ​សមា​ធិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [២៨៨] មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ផូរផង់ គឺ​ភវ​ង្គ​ចិត្ត ហៅថា​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម​នោះ​ណា ក្នុង​សម័យ​នោះ នេះ​មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [២៨៩] សោ​មនស្សិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្ងាញ់​ពិសា​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​សោ​មនស្សិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637645719403977896
ទៅកាន់ទំព័រ៖