ព្រះត្រៃបិដក ភាគ ៧៨

 [២៩០] ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ អាយុ ការឋិតនៅ ការ​នៅ​យឺនយូរ ការរស់នៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សា​នូវ​អរូបធម៌​ទាំងនោះ គឺ​ជីវិត ជីវិតិន្ទ្រិយ​ណា ក្នុង​សម័យ​នោះ នេះ​ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [២៩១] មិច្ឆាទិដ្ឋិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​យល់ សេចក្តី​ឃើញ សេចក្តី​សាំញ៉ាំ​គឺ​ទិដ្ឋិ កន្តា​រៈ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ សេចក្តី​ស្ទុះស្ទា​គឺ​ទិដ្ឋិ ធម្មជាតិ​ជា​គ្រឿង​ប្រកប​ព្រម​គឺ​ទិដ្ឋិ ការ​ចាប់​ប្រកាន់ ការ​ប្រកាន់​មាំ ការ​តាំង​មាំ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ គន្លង​ខុស សេចក្តី​ខុស ធម្មជាតិ​ជា​កំណើត​នៃ​សេចក្តី​វិនាស គឺ​លទ្ធិ​ដូច​កំពង់​សម្រាប់​ឆ្លង ការ​ប្រកាន់​ព្រោះ​ស្វែងរក​ខុស​ណា ក្នុង​សម័យ​នោះ នេះ​មិច្ឆាទិដ្ឋិ កើតមាន​ក្នុង​សម័យ​នោះ។
 [២៩២] មិច្ឆាសង្កប្បៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​រិះគិត តំរិះ ការ​រំពឹង ការ​ជញ្ជឹង ការ​លើក​ចិត្ត​ឡើង គឺ​មិច្ឆាសង្កប្បៈ​ណា ក្នុង​សម័យ​នោះ នេះ​មិច្ឆាសង្កប្បៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637645719730540089
ទៅកាន់ទំព័រ៖