ព្រះត្រៃបិដក ភាគ ៧៨

 [២៩៣] មិច្ឆា​វាយាមៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្នះខ្នែង ខ្មីឃ្មាត ការ​សង្វាត​មិន​ធូរ​ថយ ការ​មិន​ដាក់ចុះ​នូវ​សេចក្តី​ប៉ុនប៉ង ការ​មិន​ដាក់ធុរៈ ការ​ផ្គង​ធុរៈ គឺ​វីរិយៈ វីរិយិ​ន្ទ្រិយ វីរិយ​ពលៈ មិច្ឆា​វាយាមៈ ណា ក្នុង​សម័យ​នោះ នេះ​មិច្ឆា​វាយាមៈ កើតមាន​ក្នុង​សម័យ​នោះ។
 [២៩៤] មិច្ឆាសមាធិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ កា​រតំ​កល់​នៅនឹង ការតាំងនៅ​ស៊ប់ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ ភាព​នៃ​ចិត្ត​មិន​ឃ្លេងឃ្លោង សេចក្តី​ស្ងប់​រម្ងាប់ គឺ​សមា​ធិន្ទ្រិយ សមាធិ​ពលៈ មិច្ឆាសមាធិ​ណា ក្នុង​សម័យ​នោះ នេះ​មិច្ឆាសមាធិ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637645719981790131
ទៅកាន់ទំព័រ៖