ព្រះត្រៃបិដក ភាគ ៧៨

 [២៩៧] អហិរិក​ពលៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល មិន​ខ្មាស ដោយ​អំពើទុច្ចរិត​ដែល​គួរ​ខ្មាស មិន​ខ្មាស​ដោយ​ការ​ជួបប្រទះ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក​ណា ក្នុង​សម័យ​នោះ នេះ​អហិរិក​ពលៈ កើតមាន​ក្នុង​សម័យ​នោះ។
 [២៩៨] អនោត្តប្ប​ពលៈ កើតមាន ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល​មិន​តក់ស្លុត ដោយ​អំពើទុច្ចរិត​ដែល​គួរ​តក់ស្លុត មិន​តក់ស្លុត​ដោយ​ការ​ជួបប្រទះ​នូវ​ពួក​អកុសលធម៌​ដ៏​លាមក ណា ក្នុង​សម័យ​នោះ នេះ​អនោត្តប្ប​ពលៈ កើតមាន​ក្នុង​សម័យ​នោះ។
 [២៩៩] លោភៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​ចង់បាន ការ​ជាប់​ចំពាក់ សេចក្តី​ជាប់​ចំពាក់ តម្រេក​ខ្លាំង ត្រេកត្រអាល សេចក្តី​ត្រេកត្រអាល ការ​សំឡឹង​រំពៃ គឺ​លោភៈ ជាអកុសល​មូល ណា ក្នុង​សម័យ​នោះ នេះ​លោភៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637645720490071331
ទៅកាន់ទំព័រ៖