ព្រះត្រៃបិដក ភាគ ៧៨
[៣០០] មោហៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនដឹង មិនឃើញ ការមិនដល់ព្រមចំពោះ ការមិនត្រាស់ដឹងនូវធម៌តាមសមគួរ ការមិនដឹងធម៌ដ៏ស្ងប់ ការមិន ចាក់ធ្លុះចំពោះ ការមិនកាន់យក ការមិនចុះចិត្ត ការមិនឃើញស្មើ ការមិនពិចារណាការមិនធ្វើឲ្យជាក់ច្បាស់ ការយល់ខុស សេចក្តីល្ងង់ សេចក្តីមិនដឹងខ្លួន សេចក្តីវង្វេង សេចក្តីវង្វេងខ្លាំង សេចក្តីវង្វេងសព្វ សេចក្តីមិនដឹងច្បាស់ អន្លង់គឺអវិជ្ជា គ្រឿងប្រកបគឺអវិជ្ជា អនុស័យគឺអវិជ្ជា សេចក្តីគ្របសង្កត់គឺអវិជ្ជា គន្លឹះគឺអវិជ្ជា គឺមោហៈ ជាអកុសលមូលណា ក្នុងសម័យនោះ នេះមោហៈ កើតមានក្នុងសម័យនោះ។
[៣០១] អភិជ្ឈា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីចង់បាន ការជាប់ចំពាក់ ភាពជាប់ចំពាក់ តម្រេកខ្លាំង ការត្រេកត្រអាល ភាពត្រេកត្រអាល គឺអភិជ្ឈា លោភៈ ជាអកុសលមូល ណា ក្នុងសម័យនោះ នេះអភិជ្ឈា កើតមានក្នុងសម័យនោះ។
ID: 637645720744446386
ទៅកាន់ទំព័រ៖