ព្រះត្រៃបិដក ភាគ ៧៨
[៣០៨] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
[៣០៩] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៥ មគ្គប្រកបដោយអង្គ ៤ ពលៈ ៤ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។
[៣១០] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ
ID: 637645721566165081
ទៅកាន់ទំព័រ៖