ព្រះត្រៃបិដក ភាគ ៧៨

 [៣១៤] សង្ខារក្ខន្ធ កើតមាន ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតា​របស់​ចិត្ត វីរិយិ​ន្ទ្រិយ សមា​ធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆា​វាយាមៈ មិច្ឆាសមាធិ វីរិយ​ពលៈ សមាធិ​ពលៈ អហិរិក​ពលៈ អនោត្តប្ប​ពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គា​ហៈ អវិ​ក្ខេ​បៈ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើត ឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ លើកទុក​តែ​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ​ចេញ នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាអកុសល។បេ។
 [៣១៥] ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ អកុសលចិត្ត ជា​ចិត្ត​ច្រឡំ​ដោយ​សោមនស្ស តែ​ប្រាសចាក​ទិដ្ឋិ ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​អា​រម្ម​ណ៍​ណាៗ កើតឡើង​ហើយ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាអកុសល។បេ។
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637645722485227814
ទៅកាន់ទំព័រ៖