ព្រះត្រៃបិដក ភាគ ៧៨

 [៣១៦] ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ អកុសលចិត្ត ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​ទិដ្ឋិ មាន​រូប​ជា​អារម្មណ៍​ក្តី មាន​សំឡេង​ជា​អារម្មណ៍​ក្តី មាន​ក្លិន​ជា​អារម្មណ៍​ក្តី មាន​រស​ជា​អារម្មណ៍​ក្តី មាន​ផោដ្ឋព្វៈ​ជា​អារម្មណ៍​ក្តី មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏ ប្រារព្ធ​អារម្មណ៍ ណា ៗ កើតឡើង​ហើយ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា​របស់​ចិត្ត វីរិយិ​ន្ទ្រិយ សមា​ធិន្ទ្រិយ មនិន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆា​វាយាមៈ មិច្ឆាសមាធិ វីរិយ​ពលៈ សមាធិ​ពលៈ អហិរិក​ពលៈ អនោត្តប្ប​ពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គា​ហៈ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬក៏ ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637645722692103053
ទៅកាន់ទំព័រ៖