ព្រះត្រៃបិដក ភាគ ៧៨
លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអកុសល។
[៣២០] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រកបដោយទិដ្ឋិ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអកុសល។បេ។
ID: 637645723395696699
ទៅកាន់ទំព័រ៖