ព្រះត្រៃបិដក ភាគ ៧៨

អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។បេ។
 [៣២២] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈាន​ប្រកបដោយ​អង្គ ៤ មគ្គ​ប្រកបដោយ​អង្គ ៣ ពលៈ ៤ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។បេ។
 [៣២៣] សង្ខារក្ខន្ធ កើតមាន ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតា​របស់​ចិត្ត វីរិយិ​ន្ទ្រិយ សមា​ធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆា​វាយាមៈ មិច្ឆាសមាធិ វីរិយ​ពលៈ សមាធិ​ពលៈ អហិរិក​ពលៈ អនោត្តប្ប​ពលៈ លោភៈ
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637645723877415101
ទៅកាន់ទំព័រ៖