ព្រះត្រៃបិដក ភាគ ៧៨
[៣២៥] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយទោមនស្ស ប្រកបដោយសេចក្តីចង្អៀតចង្អល់ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ទុក្ខ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ទោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ ទោសៈ មោហៈ ព្យាបាទៈ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ ឬក៏ អរូបធម៌ដទៃណា ដែលកើតឡើង ព្រោះអាស្រ័យហេតុ ក៏កើតមាន ក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។
ID: 637645724393665535
ទៅកាន់ទំព័រ៖