ព្រះត្រៃបិដក ភាគ ៧៨

ទោសៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ខឹង ការ​ប្រទូស្ត ភាព​ប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាព​ព្យាបាទ សេចក្តី​ខុស សេចក្តី​ភ្លាត់ សេចក្តី​កាច សំដី​អសុរោះ សេចក្តី​មិន​ត្រេកអរ​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​ទោសៈ កើតមាន​ក្នុង​សម័យ​នោះ។បេ។ ព្យាបាទ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ខឹង ការ​ប្រទូស្ត ភាព​ប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាព​ព្យាបាទ សេចក្តី​ខុស សេចក្តី​ភ្លាត់ សេចក្តី​កាច សំដី​អសុរោះ សេចក្តី​មិន​ត្រេកអរ​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​ព្យាបាទ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។បេ។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637645724827571457
ទៅកាន់ទំព័រ៖