ព្រះត្រៃបិដក ភាគ ៧៨
[៣២៧] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានមានអង្គ ៤ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។
[៣២៨] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ ទោសៈ មោហៈ ព្យាបាទ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ
ID: 637645725063352610
ទៅកាន់ទំព័រ៖