ព្រះត្រៃបិដក ភាគ ៧៨

អវិ​ក្ខេ​បៈ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ លើកទុក​តែ​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ​ចេញ នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាអកុសល។
 [៣២៩] ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ អកុសលចិត្ត ជា​ចិត្ត​ច្រឡំ​ដោយ​ទោមនស្ស ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់ ទាំង​ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏ ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ កើតឡើង​ហើយ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាអកុសល។បេ។
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 637645725318821357
ទៅកាន់ទំព័រ៖