ព្រះត្រៃបិដក ភាគ ៧៨
[៣៣២] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៤ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ២ ពលៈ ៣ ហេតុ ១ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។
[៣៣៣] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ វីរិយពលៈ អហិរិកពលៈ អនោត្តប្បពលៈ វិចិកិច្ឆា មោហៈ អហិរិកៈ អនោត្តប្បៈ
ID: 637645725976321386
ទៅកាន់ទំព័រ៖