ព្រះត្រៃបិដក ភាគ ៧៨

បគ្គា​ហៈ ឬក៏ ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ លើកទុក​តែ​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ​ចេញ នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាអកុសល។
 [៣៣៤] ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ អកុសលចិត្ត ជា​ចិត្ត​ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​ឧទ្ធច្ចៈ មាន​រូប​ជា​អារម្មណ៍​ក្តី មាន​សំឡេង​ជា​អារម្មណ៍​ក្តី មាន​ក្លិន​ជា​អារម្មណ៍​ក្តី មាន​រស​ជា​អារម្មណ៍​ក្តី មាន​ផោដ្ឋព្វៈ​ជា​អារម្មណ៍​ក្តី មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​អារម្មណ៍ ណាៗ កើតឡើង​ហើយ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា​របស់​ចិត្ត វីរិយិ​ន្ទ្រិយ សមា​ធិន្ទ្រិយ មនិន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆា​វាយាមៈ មិច្ឆាសមាធិ វីរិយ​ពលៈ
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637645726194602709
ទៅកាន់ទំព័រ៖