ព្រះត្រៃបិដក ភាគ ៧៨

 [៣២] មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ដ៏​ផូរផង់ ភវ​ង្គ​ចិត្ត ហៅថា​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌ មាន​ផស្សៈ​ជាដើម​នោះ ណា ក្នុង​សម័យ​នោះ នេះ មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៣] សោ​មនស្សិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើតអំពី​ផស្សៈ​នៃ​ចិត្ត វេទនា​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើតឡើង​អំពី​ផស្សៈ​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ សោ​មនស្សិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៤] ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ អាយុ ការឋិតនៅ ការ​យឺន​នៅ ការរស់នៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សា​នៃ​អរូបធម៌​ទាំងនោះ គឺ​ជីវិត ជីវិតិន្ទ្រិយ​ណា ក្នុង​សម័យ​នោះ នេះ ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637645649227203531
ទៅកាន់ទំព័រ៖