ព្រះត្រៃបិដក ភាគ ៧៨
[៣៣៦] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈានប្រកបដោយអង្គ ៤ មគ្គប្រកបដោយអង្គ ៣ ពលៈ ៤ ហេតុ ១ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន ក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។បេ។
[៣៣៧] សង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ
ID: 637645726678821405
ទៅកាន់ទំព័រ៖