ព្រះត្រៃបិដក ភាគ ៧៨
ឧទ្ធច្ចៈ មោហៈ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមាន ក្នុងសម័យនោះ លើកទុកតែវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធចេញ នេះសង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអកុសល។
ចប់ អកុសលចិត្ត ១២។
[៣៣៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ចក្ខុវិញ្ញាណ ជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
ID: 637645726908040091
ទៅកាន់ទំព័រ៖