ព្រះត្រៃបិដក ភាគ ៧៨

 [៣៣៩] ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា ក្នុង​សម័យ​នោះ នេះ​ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៤០] វេទនា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​មិន​ឆ្ងាញ់​ពិសា មិនមែន​ជា​មិន​ឆ្ងាញ់​ពិសា ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចក្ខុវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌​នោះ ការ​ទទួលអារម្មណ៍​មិន​ទុក្ខ​មិនសុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា មិន​ទុក្ខ​មិនសុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​វេទនា កើតមាន​ក្នុង​សម័យ​នោះ។
 [៣៤១] សញ្ញា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សញ្ញា ការ​ចងចាំ ភាព​ចំណាំ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចក្ខុវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌​នោះ​ណា ក្នុង​សម័យ​នោះ នេះ​សញ្ញា កើតមាន​ក្នុង​សម័យ​នោះ។
 [៣៤២] ចេតនា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចេតនា ការ​គិត ភាព​គិត ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចក្ខុវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌​នោះ​ណា ក្នុង​សម័យ​នោះ នេះ​ចេតនា កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637645727200072121
ទៅកាន់ទំព័រ៖