ព្រះត្រៃបិដក ភាគ ៧៨
[៣៤៧] ឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះឧបេក្ខិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៤៨] ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការនៅយឺនយូរ ការរស់នៅ ការរំកិលទៅ ការប្រព្រឹត្តិទៅ ការរក្សានៃអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។
[៣៤៩] ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
ID: 637645727753665762
ទៅកាន់ទំព័រ៖