ព្រះត្រៃបិដក ភាគ ៧៨
[៣៥២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ សោតវិញ្ញាណជាវិបាក ច្រឡំដោយឧបេក្ខា មានសំឡេងជាអារម្មណ៍ កើតឡើងហើយ ព្រោះបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល។បេ។ ឃានវិញ្ញាណ ច្រឡំដោយឧបេក្ខា មានក្លិនជាអារម្មណ៍ កើតឡើងហើយ។បេ។ ជីវ្ហាវិញ្ញាណ ច្រឡំដោយឧបេក្ខា មានរសជាអារម្មណ៍ កើតឡើងហើយ។បេ។ កាយវិញ្ញាណ ច្រឡំដោយសុខ មានផោដ្ឋព្វៈជាអារម្មណ៍ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ សុខិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៣៥៣] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
ID: 637645728236165076
ទៅកាន់ទំព័រ៖