ព្រះត្រៃបិដក ភាគ ៧៨

 [៣៥] សម្មាទិដ្ឋិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ បញ្ញា ការ​ដឹងសព្វ ការពិចារណា ការ​ជ្រើសរើស ការពិចារណា​ធម៌ ការកំណត់ ការ​កត់សំគាល់ ការ​កត់ត្រា ភាព​នៃ​បណ្ឌិត ភាព​នៃ​អ្នក​ឈ្លាស ភាព​នៃ​អ្នកមាន​សេចក្តី​ជ្រះ​ស្អាត ភាព​នៃ​អ្នកមាន​សេចក្តី​ភ្លឺច្បាស់ សេចក្តី​គិត សេចក្តី​យល់ ធម្មជាតិ​ដូច​ផែនដី ធម្មជាតិ​កំចាត់​កិលេស ធម្មជាតិ​ណែនាំ ធម្មជាតិ​ឃើញច្បាស់ សេចក្តី​ដឹង​ល្អ សភាព​ដូចជា​ជន្លួញ គឺ​បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ សាស្ត្រា​គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា ឱភាស​គឺ​បញ្ញា គ្រឿង​ឆ្លុះ​គឺ​បញ្ញា រតនៈ​គឺ​បញ្ញា អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ណា ក្នុង​សម័យ​នោះ នេះ​សម្មាទិដ្ឋិ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៦] សម្មាសង្កប្បៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​រិះគិត តំរិះ ការ​រំពឹង ការ​ជញ្ជឹង ការ​លើកឡើង​នូវ​ចិត្ត គឺ​សម្មាសង្កប្បៈ​ណា ក្នុង​សម័យ​នោះ នេះ សម្មាសង្កប្បៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 637645649484703542
ទៅកាន់ទំព័រ៖