ព្រះត្រៃបិដក ភាគ ៧៨

ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតា​របស់​ចិត្ត មនិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ជីវិតិន្ទ្រិយ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៣៨៣] ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា ក្នុង​សម័យ​នោះ នេះ​ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៨៤] វេទនា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ ដល់​ធម៌​នោះ ការ​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​វេទនា កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 637645731372884251
ទៅកាន់ទំព័រ៖