ព្រះត្រៃបិដក ភាគ ៧៨

 [៣៨៩] វិចារៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យ​មើល ការសង្កេត​មើល ការ​ផ្គង​នូវ​ចិត្ត ការ​សំឡឹង​មើល​ណា ក្នុង​សម័យ​នោះ នេះ​វិចារៈ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៩០] បីតិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្អែតចិត្ត សេចក្តី​រីករាយ សេចក្តី​សប្បាយ សេចក្តី​ស្រួលចិត្ត សេចក្តី​ស្រស់ស្រាយ ការ​ញញឹមញញែម ការបាន​នូវ​អំណរ ការ​អណ្តែត​អណ្តូង សេចក្តី​ត្រេកអរ​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​បីតិ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៩១] សុខ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើតអំពី​ផស្សៈ​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​សុខ​កើតមាន​ក្នុង​សម័យ​នោះ។
 [៣៩២] ឯកគ្គតា​របស់​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ​ណា របស់​ចិត្ត​ក្នុង​សម័យ​នោះ នេះ​ឯកគ្គតា​របស់​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637645732063352644
ទៅកាន់ទំព័រ៖