ព្រះត្រៃបិដក ភាគ ៧៨
[៤០១] វេទនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា មិនមែនជាមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះ ការទទួលអារម្មណ៍មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនា មិនទុក្ខមិនសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះវេទនា កើតមានក្នុងសម័យនោះ។
[៤០២] សញ្ញា កើតមានក្នុងសម័យនោះ តើដូចម្តេច។ សញ្ញា ការសំគាល់ ការចាំបាន ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះសញ្ញា កើតមានក្នុងសម័យនោះ។
[៤០៣] ចេតនា កើតមានក្នុងសម័យនោះ តើដូចម្តេច។ ចេតនា ការត្រិះរិះ ការតាក់តែង ដែលកើតអំពីសម្ផ័ស្សនៃមនោវិញ្ញាណធាតុ ដ៏សមគួរដល់ធម៌នោះណា ក្នុងសម័យនោះ នេះចេតនា កើតមានក្នុងសម័យនោះ។
ID: 637645733241803367
ទៅកាន់ទំព័រ៖