ព្រះត្រៃបិដក ភាគ ៧៨
បានដល់បញ្ចមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជារូបាវចរកុសលនោះឯង បានលះបង់សុខផង។បេ។ បានដល់បញ្ចមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។បេ។
ចប់ រូបាវចរវិបាក។
[៤១៨] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងនូវពួករូបសញ្ញា ដោយប្រការទាំងពួង កំចាត់បង់នូវពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា លះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។
ID: 637645735078196493
ទៅកាន់ទំព័រ៖