ព្រះត្រៃបិដក ភាគ ៧៨

ពួក​ធម៌​ជាកុសល​ទាំងនេះ​ជា​វិបាក ព្រោះ​ហេតុ​បាន​ធ្វើ បាន​សន្សំ នូវ​កម្ម​ជា​អរូបាវចរ​កុសល​នោះ​ឯង ព្រោះ​កន្លង​នូវ​ពួក​រូបសញ្ញា ដោយ​ប្រការ​ទាំងពួង កំចាត់​បង់​នូវ​ពួក​បដិឃ​សញ្ញា មិន​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​នានត្ត​សញ្ញា បាន​លះបង់​នូវ​សុខ​ផង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ប្រកបដោយ​អាកាសានញ្ចាយតន​សញ្ញា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៤១៩] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​អរូបភព ព្រោះ​កន្លង​នូវ​អាកាសានញ្ចាយតនៈ ដោយ​ប្រការ​ទាំងពួង លះបង់​នូវ​សុខ​ផង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ប្រកបដោយ​វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637645735326165119
ទៅកាន់ទំព័រ៖