ព្រះត្រៃបិដក ភាគ ៧៨
ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយវិញ្ញាណញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤២០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងអរូបភព ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។
ID: 637645735541634228
ទៅកាន់ទំព័រ៖