ព្រះត្រៃបិដក ភាគ ៧៨
ពួកធម៌ជាកុសល ទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយអាកិញ្ចញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤២១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុង អរូបភព ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយនេវសញ្ញានាសញ្ញាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសលទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានសន្សំនូវកម្មជាអរូបាវចរកុសលនោះឯង ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។
ID: 637645735794446440
ទៅកាន់ទំព័រ៖