ព្រះត្រៃបិដក ភាគ ៧៨

 [៤២៧] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​នូវ​ទិដ្ឋិ ដើម្បី​ដល់​នូវ​ភូមិ​ជា​ប្រថម បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ជា​សុញ្ញ​តៈ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ កុសលធម៌​ទាំងនេះ ជា​វិបាក ព្រោះ​ហេតុ​បាន​ធ្វើ បាន​ចម្រើន​នូវ​កុសល​ជ្ឈាន ជា​លោ​កុត្ត​រៈ​នោះ​ឯង បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ជា​សុញ្ញ​តៈ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 637645737167727621
ទៅកាន់ទំព័រ៖