ព្រះត្រៃបិដក ភាគ ៧៨
[៤៥] ហិរិពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលខ្មាស ដោយវត្ថុដែលគួរខ្មាស ខ្មាសដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះ ហិរិពលៈ កើតមានក្នុងសម័យនោះ។
[៤៦] ឱត្តប្បពលៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ត្រង់ដែលបុគ្គលតក់ស្លុត ដោយវត្ថុដែលគួរតក់ស្លុត តក់ស្លុតដោយការជួបប្រទះនឹងអកុសលធម៌ដ៏លាមក ក្នុងសម័យនោះ នេះ ឱត្តប្បពលៈ កើតមានក្នុងសម័យនោះ។
[៤៧] អលោភៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ការមិនចង់បាន ការមិនជាប់ចំពាក់ សេចក្តីមិនជាប់ចំពាក់ ការមិនត្រេកអរខ្លាំង ការមិនត្រេកត្រអាល សេចក្តីមិនត្រេកត្រអាល ការមិនសំឡឹងចំពោះ គឺអលោភៈ ជាកុសលមូលណា ក្នុងសម័យនោះ នេះ អលោភៈ កើតមានក្នុងសម័យនោះ។
ID: 637645650518141010
ទៅកាន់ទំព័រ៖