ព្រះត្រៃបិដក ភាគ ៧៨

 [៤៣៩] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​នូវ​ទិដ្ឋិ ដើម្បី​ដល់​នូវ​ភូមិ​ជា​ប្រថម បាន​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បាន​ដល់​បញ្ច​មជ្ឈា​ន ជា​អប្ប​ណិ​ហិ​តៈ ដូច្នេះ ជាកុសល។បេ។ ជា​អប្ប​ណិ​ហិ​តៈ ដូច្នេះ ជា​វិបាក។បេ។ ជា​អប្ប​ណិ​ហិ​តៈ ដូច្នេះ ជាកុសល។បេ។ ជា​អនិ​មិត្តៈ ដូច្នេះ ជា​វិបាក។បេ។ ជា​អប្ប​ណិ​ហិ​តៈ ដូច្នេះ ជាកុសល។បេ។ ជា​សុញ្ញ​តៈ ដូច្នេះ ជា​វិបាក ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។

ចប់ សុទ្ធិ​កអប្ប​ណិ​ហិ​តៈ។

ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637645740643508902
ទៅកាន់ទំព័រ៖