ព្រះត្រៃបិដក ភាគ ៧៨
            
        
        
            
            
                
                 [៤៤០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ ពួកធម៌ជាកុសលទាំងនេះជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។
            
            
         
        
            
                ID: 637645740862415102 
                
            
            
                ទៅកាន់ទំព័រ៖