ព្រះត្រៃបិដក ភាគ ៧៨
[៤៤៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្ត ដូច្នេះ ជាវិបាក។បេ។
ID: 637645741712274203
ទៅកាន់ទំព័រ៖