ព្រះត្រៃបិដក ភាគ ៧៨
មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ចប់ អប្បណិហិតប្បដិបទា។
[៤៤៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរមគ្គ។បេ។ ចម្រើននូវលោកុត្តរសតិប្បដ្ឋាន។បេ។ ចម្រើននូវលោកុត្តរសម្មប្បធាន។បេ។ ចម្រើននូវ លោកុត្តរឥទ្ធិបាទ។បេ។ ចម្រើននូវលោកុត្តរឥន្ទ្រិយ។បេ។ ចម្រើននូវលោកុត្តរពលៈ។បេ។ ចម្រើននូវលោកុត្តរពោជ្ឈង្គ។បេ។ ចម្រើននូវលោកុត្តរសច្ចៈ។បេ។ ចម្រើននូវលោកុត្តរសមថៈ។បេ។ ចម្រើននូវលោកុត្តរធម៌។បេ។ ចម្រើននូវលោកុត្តរក្ខន្ធ។បេ។
ID: 637645741997899925
ទៅកាន់ទំព័រ៖