ព្រះត្រៃបិដក ភាគ ៧៨

ចម្រើន​នូវ​លោកុត្តរ​អាយតនៈ។បេ។ ចម្រើន​នូវ​លោកុត្តរ​ធាតុ។បេ។ ចម្រើន​នូវ​លោកុត្តរ​អាហារ។បេ។ ចម្រើន​នូវ​លោកុត្តរ​ផស្សៈ។បេ។ ចម្រើន​នូវ​លោកុត្តរ​វេទនា។បេ។ ចម្រើន​នូវ​លោកុត្តរ​សញ្ញា។បេ។ ចម្រើន​នូវ​លោកុត្តរ​ចេតនា។បេ។ ចម្រើន​នូវ​លោកុត្តរ​ចិត្ត ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​នូវ​ទិដ្ឋិ​ដើម្បី​ដល់​នូវ​ភូមិ​ជា​ប្រថម បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មានការ​ត្រាស់​ដឹង​យឺតយូរ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ កុសលធម៌​ទាំងនេះ ជា​វិបាក ព្រោះ​ហេតុ​បាន​ធ្វើ បាន​ចម្រើន​នូវ​កុសល​ចិត្ត ជា​លោ​កុត្ត​រៈ​នោះ​ឯង បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មានការ​ត្រាស់​ដឹង​យឺតយូរ ជា​សុញ្ញ​តៈ។បេ។ ជា​អនិមិត្ត។បេ។ ជា​អប្ប​ណិ​ហិ​តៈ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។បេ។

ចប់ មហា​ន័យ ២០។

ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637645742209305404
ទៅកាន់ទំព័រ៖