ព្រះត្រៃបិដក ភាគ ៧៨
[៤៥០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។
ID: 637645743269930706
ទៅកាន់ទំព័រ៖