ព្រះត្រៃបិដក ភាគ ៧៨

 [៥០] អន​ភិ​ជ្ឈា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​មិន​ចង់បាន ការ​មិន​ជាប់​ចំពាក់ សេចក្តី​មិន​ជាប់​ចំពាក់ ការ​មិន​ត្រេកអរ​ខ្លាំង ការ​មិន​ត្រេកត្រអាល សេចក្តី​មិន​ត្រេកត្រអាល ការ​មិន​សំឡឹង​ចំពោះ គឺ​អលោភៈ ជាកុសល​មូល​ណា ក្នុង​សម័យ​នោះ នេះ អន​ភិ​ជ្ឈា កើតមាន​ក្នុង​សម័យ​នោះ។
 [៥១] អព្យាបាទ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​មិន​ខឹង ការ​មិន​ប្រទូស្ត សេចក្តី​មិន​ប្រទូស្ត ការ​មិន​ព្យាបាទ សេចក្តី​មិន​ព្យាបាទ គឺ​អទោសៈ ជាកុសល​មូល​ណា ក្នុង​សម័យ​នោះ នេះ​អព្យាបាទ កើតមាន​ក្នុង​សម័យ​នោះ។
 [៥២] សម្មាទិដ្ឋិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ បញ្ញា សេចក្តី​ដឹងសព្វ សេចក្តី​ពិចារណា សេចក្តី​ជ្រើសរើស សេចក្តី​ពិចារណា​ធម៌ ការកំណត់ ការ​កត់សំគាល់ សេចក្តី​កត់ត្រា ភាព​នៃ​បណ្ឌិត ភាព​នៃ​អ្នក​ឈ្លាស ភាព​នៃ​បុគ្គល​មាន​សេចក្តី​ជ្រះ​ស្អាត ភាព​នៃ​បុគ្គល​មាន​សេចក្តី​ភ្លឺច្បាស់ សេចក្តី​គិត សេចក្តី​យល់ ធម្មជាតិ​ដូច​ផែនដី
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637645651062828563
ទៅកាន់ទំព័រ៖