ព្រះត្រៃបិដក ភាគ ៧៨
មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិងាយ មានការត្រាស់ដឹងឆាប់ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦០] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។
ID: 637645745519930423
ទៅកាន់ទំព័រ៖