ព្រះត្រៃបិដក ភាគ ៧៨
អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៦១] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើន នូវកុសលជ្ឈាន ជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។
ID: 637645745761805400
ទៅកាន់ទំព័រ៖