ព្រះត្រៃបិដក ភាគ ៧៨

ធម្មជាតិ​កំចាត់​កិលេស ធម្មជាតិ​ណែនាំ ធម្មជាតិ​ឃើញច្បាស់ សេចក្តី​ដឹង​ល្អ សភាព​ដូចជា​ជន្លួញ គឺ​បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ គ្រឿង​សស្ត្រា​គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា ឱភាស​គឺ​បញ្ញា គ្រឿង​ឆ្លុះ​គឺ​បញ្ញា រតនៈ​គឺ​បញ្ញា អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ណា ក្នុង​សម័យ​នោះ នេះ សម្មាទិដ្ឋិ កើតមាន​ក្នុង​សម័យ​នោះ។
 [៥៣] ហិរិ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល​ខ្មាស ដោយ​វត្ថុ​ដែល​គួរ​ខ្មាស ខ្មាស​ដោយ​ការ​ជួបប្រទះ​នឹង​អកុសលធម៌​ដ៏​លាមក ក្នុង​សម័យ​នោះ នេះ​ហិរិ កើតមាន​ក្នុង​សម័យ​នោះ។
 [៥៤] ឱត្តប្បៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល​តក់ស្លុត ដោយ​វត្ថុ​ដែល​គួរ​តក់ស្លុត តក់ស្លុត​ដោយ​ការ​ជួបប្រទះ​នឹង​អកុសលធម៌​ដ៏​លាមក ក្នុង​សម័យ​នោះ នេះ ឱត្តប្បៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 637645651357828774
ទៅកាន់ទំព័រ៖