ព្រះត្រៃបិដក ភាគ ៧៨
[៤៦៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអនិមិត្ត ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាកុសល។បេ។ មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ ជាឆន្ទាធិបតេយ្យ ដូច្នេះ ជាវិបាក ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។
ID: 637645747101024278
ទៅកាន់ទំព័រ៖