ព្រះត្រៃបិដក ភាគ ៧៨

 [៤៦៨] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​នូវ​ទិដ្ឋិ ដើម្បី​ដល់​នូវ​ភូមិ​ជា​ប្រថម បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មានការ​ត្រាស់​ដឹង​ឆាប់ ជា​អប្ប​ណិ​ហិ​តៈ ជា​ឆន្ទា​ធិប​តេយ្យ។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានការ​ត្រាស់​ដឹង​យឺតយូរ ជា​អប្ប​ណិ​ហិ​តៈ ជា​ឆន្ទា​ធិប​តេយ្យ។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានការ​ត្រាស់​ដឹង​ឆាប់ ជា​អប្ប​ណិ​ហិ​តៈ ជា​ឆន្ទា​ធិប​តេយ្យ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បាន​ដល់​បញ្ច​មជ្ឈា​ន មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានការ​ត្រាស់​ដឹង​ឆាប់ ជា​អប្ប​ណិ​ហិ​តៈ ជា​ឆន្ទា​ធិប​តេយ្យ ដូច្នេះ ជាកុសល។បេ។
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 637645747298837310
ទៅកាន់ទំព័រ៖