ព្រះត្រៃបិដក ភាគ ៧៨

មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានការ​ត្រាស់​ដឹង​ឆាប់ ជា​អប្ប​ណិ​ហិ​តៈ ជា​ឆន្ទា​ធិប​តេយ្យ ដូច្នេះ ជា​វិបាក។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានការ​ត្រាស់​ដឹង​ឆាប់ ជា​អប្ប​ណិ​ហិ​តៈ ជា​ឆន្ទា​ធិប​តេយ្យ ដូច្នេះ ជាកុសល។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានការ​ត្រាស់​ដឹង​ឆាប់ ជា​អនិមិត្ត ជា​ឆន្ទា​ធិប​តេយ្យ ដូច្នេះ ជា​វិបាក។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានការ​ត្រាស់​ដឹង​ឆាប់ ជា​អប្ប​ណិ​ហិ​តៈ ជា​ឆន្ទា​ធិប​តេយ្យ ដូច្នេះ ជាកុសល។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មានការ​ត្រាស់​ដឹង​ឆាប់ ជា​សុញ្ញ​តៈ ជា​ឆន្ទា​ធិប​តេយ្យ ដូច្នេះ ជា​វិបាក​ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៤៦៩] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​មគ្គ។បេ។ ចម្រើន​នូវ​លោកុត្តរ​សតិ​ប្ប​ដ្ឋាន។បេ។ ចម្រើន​នូវ​លោ​កុត្ត​រស​ម្ម​ប្ប​ធាន។បេ។ ចម្រើន​នូវ​លោកុត្តរ​ឥទ្ធិបាទ។បេ។ ចម្រើន​នូវ​លោកុត្តរ​ឥន្ទ្រិយ។បេ។ ចម្រើន​នូវ​លោកុត្តរ​ពលៈ។បេ។ ចម្រើន​នូវ​លោកុត្តរ​ពោជ្ឈង្គ។បេ។ ចម្រើន​នូវ​លោកុត្តរ​សច្ចៈ។បេ។ ចម្រើន​នូវ​លោកុត្តរ​សមថៈ។បេ។ ចម្រើន​នូវ​លោកុត្តរធម៌។បេ។ ចម្រើន​នូវ​លោ​កុត្ត​រក្ខ​ន្ធ។បេ។
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 637645747534931095
ទៅកាន់ទំព័រ៖