ព្រះត្រៃបិដក ភាគ ៧៨
ចម្រើននូវលោកុត្តរអាយតនៈ។បេ។ ចម្រើននូវលោកុត្តរធាតុ។បេ។ ចម្រើននូវលោកុត្តរអាហារ។បេ។ ចម្រើននូវលោកុត្តរផស្សៈ។បេ។ ចម្រើននូវលោកុត្តរវេទនា។បេ។ ចម្រើននូវលោកុត្តរសញ្ញា។បេ។ ចម្រើននូវលោកុត្តរចេតនា។បេ។ ចម្រើននូវលោកុត្តរចិត្ត ជាគ្រឿងចេញចាកវដ្តៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាឆន្ទាធិបតេយ្យ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ កុសលធម៌ទាំងនេះ ជាវិបាក ព្រោះហេតុបានធ្វើ បានចម្រើននូវកុសលចិត្តជាលោកុត្តរៈនោះឯង បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានការត្រាស់ដឹងយឺតយូរ ជាសុញ្ញតៈ។បេ។ ជាអនិមិត្ត។បេ។ ជាអប្បណិហិតៈ ជាឆន្ទាធិបតេយ្យ។បេ។ ជាវីរិយាធិបតេយ្យ។បេ។
ID: 637645747774461724
ទៅកាន់ទំព័រ៖