ព្រះត្រៃបិដក ភាគ ៧៨

ការកំណត់ ការ​កត់សំគាល់ ការ​កត់ត្រា ភាព​នៃ​បណ្ឌិត ភាព​នៃ​អ្នក​ឈ្លាស ភាព​នៃ​អ្នក​ជ្រះ​ស្អាត ភាព​នៃ​អ្នក​ភ្លឺច្បាស់ ការ​គិត ការ​ត្រិះរិះ ធម្មជាតិ​ដូច​ផែនដី ធម្មជាតិ​កំចាត់​កិលេស ធម្មជាតិ​ណែនាំ ធម្មជាតិ​ឃើញច្បាស់ ការ​ដឹង​ល្អ សភាព​ដូចជា​ជន្លួញ គឺ​បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ សស្ត្រា​គឺ​បញ្ញា បា្រ​សា​ទគឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា ឱភាស​គឺ​បញ្ញា គ្រឿង​ឆ្លុះ​គឺ​បញ្ញា រតនៈ​គឺ​បញ្ញា អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា នេះ​អញ្ញាតា​វិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។បេ។ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។

ចប់ លោកុត្តរ​វិបាក។

ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 637645748642274171
ទៅកាន់ទំព័រ៖